ការនាំចេញ​របស់​ចិន​ធ្លាក់ចុះ​ប្រមាណ​២៥% ក្នុង​ខែកុម្ភៈ​កន្លងទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2016 ក+ ក-

​ប៉េកាំង​៖​ការនាំចេញ​ផលិតផល​របស់​ចិន បាន​ធ្លាក់ចុះ​ប្រមាណ​ជា ២៥ % ក្នុង​ខែកុម្ភៈ កន្លងទៅនេះ​។ ការធ្លាក់ចុះ​នេះ គឺមាន​ទំហំ​ធំ​លើសពី​ការ​ស្មាន​ទុក របស់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ហើយ​នេះ​គឺជា សញ្ញា​អវិជ្ជមាន ដ៏​គួរ​ឲ្យ​កត់សំគាល់​ថ្មី​មួយទៀត សម្រាប់​សេដ្ឋកិច្ច​ចិន ដែល​កំពុងមាន​ភាពរ​ង្គោះ​រង្គើរ រួចស្រេច​ទៅហើយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​ចិន​ចេញផ្សាយ​កាលពី​ម្រិ​ល​មិញ​។​
​គិត​ត្រឹម​មកដល់​ចុងខែ​កុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ ការនាំចេញ​ផលិតផល​ក្នុងស្រុក​របស់​ចិន បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥ %​។ ចំណែកឯ​ការនាំ​ចូល​វិញ ក៏​ទទួលរង​ការថយចុះ​ជាង​១៣ % ផងដែរ នេះ​បើ​យោងតាម​តួលេខ​របស់ ការិយាល័យ​គយ​ចិន​។ ផ្អែក​តាម​ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ការស្រុតចុះ​នេះ គឺមាន​ទំហំ​ធំ​ទ្វេដង លើសពី​ការព្រាង​ទុក​របស់​ពួកគេ​។ គិត​ជា​ទឹកប្រាក់​សរុប តម្លៃ​ពាណិជ្ជកម្ម​ចិន បាន​ថយចុះ​ប្រមាណ​ជា ៣២ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ខែកុម្ភៈ ទល់នឹង ៦៣ ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ខែមករា ឆ្នាំ​២០១៦ ដដែល​នេះ​៕

2013-07-12T024848Z_1337725418_GM1E97C0TS601_RTRMADP_3_CHINA-EXPORTS_0