មេដឹកនាំកូរ៉េខាងជើងអះអាងថាក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានបំពាក់លើមីស៊ីល
ព្យុងយ៉ាង៖លោក គីម ជុងអ៊ុន បានអះអាងថា ក្រុមអ្នកវិទ្យាសាស្ដ្ររបស់កូរ៉េខាងជើងបានកែច្នៃក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើមីស៊ីល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជាតិកូរ៉េខាងជើងនៅថ្ងៃទី០៩ មីនានេះ។
កូរ៉េខាងជើងពីមុនឡើយបាននិយាយថា ធ្លាប់ទទួលជោគជ័យក្នុងការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្ដែពេលនេះជាលើកដំបូង ដែលលោក គីម ជុងអ៊ុន បានអះអាងដោយបើកជំហរ ហើយអ្នកជំនាញមើលឃើញថា វាជាជំហានផ្លាស់ប្ដូរផ្នែកសមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង។
មេដឹកនាំផ្តាច់ការរូបនេះបានសង្កត់ធ្ងន់ថា “ក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានកែច្នៃឲ្យមានទំហំតូចល្មម សម្រាប់បំពាក់លើមីស៊ីល។វាអាចចាត់ទុកថាជាអាវុធនុយក្លេអ៊ែរ ដែលអាចការពារប្រទេសបានយ៉ាងពិតប្រាកដ៕