កូរ៉េខាងជើងប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង
ព្យុងយ៉ាង៖យោងតាមការផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រកាសលុបចោលកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងត្បូងទាំងអស់ ចាប់ពីពេលនេះតទៅ។
ជាមួយគ្នានោះកូរ៉េខាងជើងក៏បានប្រកាសទៀតថា នឹងលក់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមាននៅកូរ៉េខាងជើង។ ការប្រកាសបែបនេះបានកើតឡើងក្រោយប្រទេសនេះទទួលរងទណ្ឌកម្មធ្ងន់ធ្ងរផ្ទួនៗពីUN និងបន្ទាប់ពីការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្មជាឯកតោភាគី បន្ថែមទៀតមកលើកូរ៉េខាងជើង ពីសំណាក់អតីតបងប្អូនឈាមជ័រតែមួយគឺកូរ៉េខាងត្បូង៕