មេដឹកនាំកូរ៉េបញ្ជាឲ្យធ្វើតេស្ដនុយក្លេអ៊ែរបន្ថែមទៀត
ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យក្រុមអ្នកវិទ្យាសាស្ដ្ររបស់ខ្លួនត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរបន្ថែមទៀតក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពវាយ ប្រហារនុយក្លេអ៊ែរ របស់ប្រទេសនេះ។ នេះបើតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១១មីនានេះ។
នៅពេលត្រួតពិនិត្យ ការបាញ់មីស៊ីលកាលពីម្សិលមិញ លោកគីម ជុងអ៊ុន បានបញ្ជាក់ថា សារៈសំខាន់នៃការធ្វើតេស្ដនុយក្លេអ៊ែរបន្ថែម គឺដើម្បីប៉ាន់ប្រមាណមើលពីឥទ្ធិពលរបស់ក្បាលគ្រាប់នុយក្លេអ៊ែរដែល ទើបផលិតថ្មី ខ្លាំងកម្រិតណា។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានអះអាងថា ក្រុមអ្នកវិទ្យាសាស្ដ្រកូរ៉េខាងជើងបានកែច្នៃ រួចហើយ សម្រាប់បំពាក់លើមីស៊ីល៕