គូស្នេហ៍​ខ្មែរឥស្លាម​មួយគូ​ផឹក​ថ្នាំពុល​ស្លាប់​ទាំងពីរ​ក្នុង​ព្រះវិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​គូស្នេហ៍​ជនជាតិខ្មែរ​ឥស្លាម​ក្មេងខ្ចី​មួយគូ​បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ទាំងពីរ​នាក់ ក្នុង​វិហារ​ឥស្លាម​មួយកន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២១០៦ ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​កណ្ដៀង លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ីម បាន​ប្រាប់​ឲ្យ​ដឹងថា តួឯក​ប្រុស​ឈ្មោះ សុះ សល់​លី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ចំណែក​តួឯក​ស្រី​ឈ្មោះ ស្មាន តី​ណូ អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​រឹតចំណង​ស្នេហ៍ ជាមួយគ្នា​ជាច្រើន​ខែ​មកហើយ និង​មិនដឹងថា គេ​ធ្លាប់​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឬ​អត់ ឬមួយ​ក៏មាន​ឧបសគ្គ ឪពុកម្ដាយ​ខាង​ណា​រារាំង​នោះទេ​។ លោក​បញ្ជាក់ថា ផ្ទះ​របស់​គូរ​ស្នេហ៍​ទាំងពីរ​មាន​ឃុំ​នៅជាប់​គ្នា ប៉ុន្តែ​ម្ខាង​ស្រុក​កណ្ដៀង ម្ខាង​ស្រុក​ក្រគរ អ្នក​ទាំងពីរ​នាក់ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា ផ្អែមល្ហែម​ជាមួយគ្នា​រហូតមក​។ នៅ​យប់​ថ្ងៃទី​០៩​តួ​ប្រុស​បាន​ស្កាត់​មក ជួប​តួ​ស្រី​នៅ​វិហារ​ឥស្លាម ដោយ​មិនដឹងថា គេ​បបួលគ្នា​ស្បថស្បែ ឬមួយ​ក៏​គេ​សារ​សង​ភាសា​ស្នេហា ដោយ​របៀប​ណា​នោះទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក អ្នកស្រុក​ដើរទៅ​វិហារ ឃើញ​ដេកស្លាប់​ទាំងពីរ​នាក់ ក៏មាន​ការភ្ញាក់ផ្អើល​តែម្ដង​៕

12814400_1568247316822967_8147785088370868053_n12803066_1568247313489634_7737149205010842684_n