ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​រថយន្ត​បទល្មើស​អស់​២៧​គ្រឿង និង​ឈើ​មួយចំនួន​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​រថយន្ត​បទល្មើស​ព្រៃឈើ​អស់​ចំនួន​២៧​គ្រឿង​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​និង​ដកហូត​បាន​កាលពីពេល​កន្លងទៅ​យកមក​រក្សា​ទុក​ក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ក្រវាញ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ឆ្លងតាម​ប្រហោង​សត្វ​កាយ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​តាម​ប្រម​ន្ត្រី​សាលាស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ហើយក៏​ស្រាប់តែ​រីក​រាលដាល បណ្តាលអោយ​ឆេះ​រថយន្ត​បទល្មើស​ព្រៃឈើ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប និង​ដកហូត​បាន​កាលពីពេល​កន្លងទៅ​អស់​ចំនួន​២៧​គ្រឿង​។ ប្រភព​បញ្ជាក់ថា ករណី​ភ្លើង​ឆេះ​ព្រៃ​រហូត​រាលដាល​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ចំនួន​២៧​គ្រឿង និង​ឈើ​មួយចំនួន​នេះ ដោយសារ​ភ្លើង​ឆ្លងតាម​ប្រហោង​សត្វ​កាយ​នៅ​ជ្រុង​ខាងលិច នៃ​ទីស្នាក់ការ​។​
​យ៉ាងណាក៏ដោយ​ក្រោយ​កើតហេតុ និង​មាន​ករណីនេះ​កើតឡើង កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​នៅ​ទី​ស្នាក់​មួយ​នេះ ក៏​ជួយ​អន្តរាគមន៍​ផងដែរ តែ​មិន​អាចជួយ​បាន​៕

12814731_1569674483346917_2984774490625520840_n1813_1569674550013577_7404701924400971585_n1186817_1569674516680247_6391991345139626527_n10371387_1569674476680251_7232003992977119794_n10473908_1569674513346914_2262594697371393504_n