វាយប្រហារតាមអាកាសនៅយេមែនសម្លាប់ក្រុមសកម្មប្រយុទ្ធ១៧នាក់
យេមែន៖ក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីបានបើកការវាយប្រហារតាមអាកាស នៅភាគខាងត្បូងប្រទេសយេមែនបណ្តាលឲ្យស្លាប់ក្រុមសកម្មប្រយុទ្ធ១៧នាក់ ជនស៊ីវិល ទាហាន និងកងកម្លាំងសន្តិសុខជាច្រើននាក់រងរបួសផងដែរ។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត បានចាប់ផ្តើមធ្វើយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងក្រុមឧទ្ទាម Houthis កាលពីឆ្នាំមុន ក្រោយមានការសុំអន្តរាគមន៍ពីរដ្ឋាភិបាលយេមែន និងបន្ទាប់ពីក្រុមឧទ្ទាម បានវាយលុកចូលក្នុងទីក្រុងធំរបស់ប្រទេសយេមែន ដោយសារមិនពេញចិត្តរបបគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន៕