ស្ត្រី​អង់គ្លេស​ស្លាប់​ក្នុងពេល​វះកាត់​កែ​សម្ផស្ស​នៅ​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2014 ក+ ក-

ប្រទេស​ថៃ​៖ ស្ត្រី​អង់គ្លេស​វ័យ​២៤ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅ​គ្លីនិក​កែ​សម្ផស្ស​ដ៏​ទំនើប​មួយ​នៅ​ថៃ​ដែល​គេ​គិតថា ទំនងជា​បណ្តាលមកពី​ធ្វើការ​វះកាត់​កែ កុន​ឆ្អឹង​គូទ​របស់​នាង​។​​ស្ត្រី​នេះ​បាន​ឈប់​ដកដង្ហើម​ក្រោយពី​ចាក់​ថ្នាំ​សន្លប់​ក្នុងអំឡុងពេល ធ្វើការ​វះកាត់​កាលពី​យ​ប់​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​។​

​មន្ត្រី​របស់ ក្រសួង​និយាយថា វេជ្ជបណ្ឌិត​Sompob Saensiri​អាយុ​៥១​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន ចំពេល​មានការ​អះអាងថា គាត់​មិនមាន​លក្ខណៈ​សមស្រប​សំរាប់ធ្វើ​អាជីវកម្ម​កែ​សម្ផស្ស​នេះ ឬក៏​ថា​គ្លី​និ​ច​របស់លោក​មិនមាន​ការអនុញ្ញាត​។​

ប៉ូលិស​បាន​និយាយថា វេជ្ជបណ្ឌិត​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ព្រហ្មទណ្ឌ​និង រង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​បង្ក​ឲ្យ​ស្លាប់​មនុស្ស​។

អ្នកនាំពាក្យ ប៉ូលិស​បាន​ប្រាប់​កាសែត​បាងកក​ប៉ុ​ស្ត៍​ថា​”​ម្ចាស់​គ្លី​និ​ច​SP Clinic​អាច​ជាប់គុក​១០​ឆ្នាំ​និង​ពិន័យ​ប្រាក់​២០.០០០​បាត​ប្រសិនបើជា​ត្រូវ រកឃើញថា​មាន​កំហុស​” តែ​វេជ្ជបណ្ឌិត​Sompob បាន​បដិសេធ​ការចោទប្រកាន់​ដោយ​សំអាង​លើ​ហេតុផល​ថា​លោក​បាន​ព្យាបាល​អ្នក ជម្ងឺ​ទៅតាម​វិធី​វេជ្ជសាស្ត្រ​។​

ថៃ​ជា​ប្រទេស​នាំមុខគេ​ខាង​ទេសចរណ៍​-​កែ​សម្ផស្ស ដែល​វេ​ប​សាយ​បាន​ផ្សព្វផ្សាយ​អំពី​កញ្ចប់​សេវា​ធ្វើដំណើរ​រួមទាំង​ការវះកាត់ ដោយមាន​ការបញ្ចុះ​ថ្លៃ​៦០​ភាគរយ​។​

​នៅពេល ភ្ញៀវ​ពី​អូស្ត្រាលី​និង​អាមេរិក​បានមក​ធ្វើការ​វះកាត់​ជាធម្មតា​នៅក្នុង ប្រទេស​នេះ ភ្ញៀវ​ពី​អង់គ្លេស​ក៏​ចាប់ផ្តើម​ពេញនិយម​ការវះកាត់​នៅ​ថៃ​ផងដែរ​។​

ឧស្សាហកម្ម​នេះ​រកចំណូលបាន​២,៦៨​ពាន់​លាន​ផោន​សំរាប់​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០១៣​តែមួយ​។​ក្នុងចំណោម​ភ្ញៀវ​២៦,៥​លាន​នាក់មក​ទស្សនា​ថៃ​នៅ​ឆ្នាំ​២០១៣ មាន​២,៥​លាន​នាក់មក​សំរាប់​ហេតុផល​វេជ្ជសាស្ត្រ​៕

Untitled-5

 

 

 

លោកវេជ្ជបណ្ឌិត​Sompob Saensiri

Untitled-5