ប្រើល្បិច​ធ្វើ​បុណ្យចម្រើនព្រះជន្ម​ចៅអធិការ​វត្តតែ​ប្រមូល​បច្ច័យ​គេចខ្លួនបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

​ដោ​យ៖ប៉ែន សុផល​

បាត់ដំបង​៖​​សង្ឃ​មួយអង្គ​ដែលជា​តំណាង​ស្វែងរក​ជំនួយ​សប្បុរស​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ចៅអធិការ​វត្ត​មង្គល​ពុទ្ធា​រាម​ ហៅ​វត្ត​ទួល​តា​ថុ​ន ក្នុងស្រុក​មោង​ឬ​ស្សី បាន​ប្រមូល​បច្ច័យ​គេចខ្លួនបាត់​ទាំង​កម្មវិធី​បុណ្យ​មិនទាន់​ចប់​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មានការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ​យ៉ាងខ្លាំង​។​

​ព្រះ​តេជគុណ ឡុង សុភា ចៅអធិការ​វត្ត​ទួល​តា​ថុ​ន ស្ថិតនៅ​ក្នុងភូមិ​ទួល​តា​ថុ​ន ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ​មាន​ថេរវាទ​បញ្ជាក់ថា ព្រះ​តេជគុណ ហែម សំអឿន ព្រះជន្ម​៦៤​វស្សា​ដែល​ទើប​បួស​គង់​ក្នុង​វត្ត​បាន​២​ព្រះវស្សា​រួមទាំង​ឧបាសក ខៀវ ស៊ា​ត អាយុ​ជាង​៨០​ឆ្នាំ​បាន​ពិគ្រោះគ្នា​ជាមួយ​គណ​:​កម្ម​ការ​អាចារ្យវត្ត​ដើម្បី​រៀបចំ​ធ្វើ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​ដល់​ព្រះអង្គ​ដោយ​សន្យាថា​មាន​បច្ច័យ​ចំនួន​១០០០​ដុល្លា​ពី​កូន​មកពី​ប្រទេស​បារាំង​ប្រគេន ហើយ​បើ​ខ្វះខាត​ព្រះ​អង្គជា​ចៅអធិការ​វត្ត​នឺង​ជួយ​បច្ច័យ​បន្ថែម​។​

​ព្រះគ្រូ ឡុង សុភា ចៅអធិការ​វត្ត​បាន​បន្ដថា ថ្ងៃ​ចាប់​ផ្ដើមធ្វើ​ពិធីបុណ្យ​ទី​០៩ ខែមីនា ឃើញ​កូន​របស់​ព្រះ​តេជគុណ ហែម សំអឿន ដែលថា​មកពី​ប្រទេស​បារាំង​ចំនួន​៧​នាក់ បានមក​ដល់​វត្ត​នៅ​ព្រឹក​ថ្ងៃ​ចូល​រោង​មួយសន្ទុះ​ធំ ហើយក៍​ត្រឡប់​ទៅវិញ​បាត់​ដោយ​ឮថា​ទៅផ្ទះ​សំណាក់​ក្នុងស្រុក​មោង​ឬ​ស្សី​វិញ​។ ពេលនោះ​គណ​:​កម្ម​ការ អាចារ្យវត្ត​បាន​សួរ​ព្រះ​តេជគុណ ហែម សំអឿន ថា តើ​ប្រគល់​ប្រាក់​ចំនួន​១០០០​ដុល្លារ​នៅពេលណា​ដើម្បី​យកមក​ចាត់ចែង​ព្រោះ​ចាំបាច់​ត្រូវ​ចំណាយ​ជា​បន្ដបន្ទាប់ ប៉ុន្តែ​ព្រះ​តេជគុណ ហែម សំអឿន បាន​ឆ្លើយ​ទាំង​កំបុតកំបុយ​ថា កុំ​បារម្ភ​រាល់​ការទិញ​តិច ឬ​ច្រើន​សុំ​វិក្ក​យ​ប័ត្រ​ពី​គេ​មក ចាំ​រួចរាល់​បុណ្យ​ចាំ​ទូទាត់​។​និ​យា​យា​រួច​លោកតា ហែម សំអឿន ក៍​ដើរ​ត្រឡប់​ទៅ​កុដិ​បាត់​តែម្ដង​។​

​លោក បឿន ឈឿ គណ​:​កម្ម​ការ​អាចារ្យវត្ត​បានអោយដឹង​ដែរ​ថា​៖ កម្មវិធី​បុណ្យ​ត្រូវ​ចាប់ផ្ដើម​នៅវេលា​ម៉ោង​៩:០០​ព្រឹក និង​សូត្រមន្ដ​នៅពេល​រសៀល ការចាប់ផ្ដើម​នេះ​មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មកដល់​ពេញ​រោងបុណ្យ​រង់ចាំតែ​ព្រះ​តេជគុណ ហែម សំអឿន ជា​ម្ចាស់​កម្មវិធី​ប៉ុណ្ណោះ ដែល​គេ​ឃើញ​និមន្ដ​ចេញពី​វត្ត គ្រប់គ្នា​នឹកស្មានថា​ប្រហែលជា​លោក​និមន្ដ​ទៅយក​បច្ច័យ​១០០០​ដុល្លារ​ពី​កូន​នៅផ្ទះ​សំណាក់​ហើយក៍​ចេះតែ​រង់ចាំ​គ្រប់គ្នា ចាំ​បាត់ៗ​មិនឃើញ​លោកតា​និមន្ដ​មកវិញ​តាំងពី​ម៉ោង​១.០០​រសៀល​ដល់​ដល់​វេលា​ព្រលប់​ទើប​ព្រះចៅអធិការ​វត្ត និង​គណ​:​កម្ម​ការ អាចារ្យ​តាម​ទៅដល់​ផ្ទះសំណាក់​និង​ផ្ទះ​សាច់ញាតិ​លោក ទើប​គេ​ប្រាប់ថា ព្រះ​តេជគុណ ហែម សំអឿន បាន​និមន្ដ​ចេញទៅ​ប្រទេស​ថៃ​ហើយ​ជាមួយ​កូន​របស់លោក ។​

​ការ​រត់ចោល​រោងបុណ្យ​ទាំង​ពាក់កណ្ដាល​ទីនេះ​ព្រះ​តេជគុណ ហែម សំអឿន មិនបាន​ប្រគល់​អោយនូវ​បច្ច័យ​ដែល​បាន​សន្យា​អោយចំ​នួន​១០០០​ដុល្លា​នោះទេ ថែមទាំង​យកលុយ​ចំនួន​៥០០​ដុល្លា និង​ជាង​២​លាន​រៀល​ផ្សេងទៀត​ជា​បច្ច័យ​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជួយ​សម្រាប់​សាងសង់​សាលាឆាន់ និង​បច្ច័យ​ខ្ចី​លោក​ក្នុង​វត្ត​មួយចំនួន​ទៅជា​មួយ​ផង​ដេរ​។​

​លោកស្រី ពាង រ៉ាំ ជា​ចុងភៅ​ក្នុងភូមិ​ចំណុះជើងវត្ត​បាន​ត្អូញត្អែរ​ដែរ​ថា​៖ លោកស្រី​ខំ​ជឿទុកចិត្ត គោរព​ស្រលាញ់ លោកតា​ចង់​ឆាន់​អ្វី​ទិញ​ប្រគេន​ភ្លាម ហើយ​ការធ្វើ​ម្ហូប​នេះ​មិនបាន​យក​ថ្លៃ​ចំណេញ​ទៀត យកតែ​ថ្លៃ​ត្រី សាច់​និង​បន្លែ​ផ្លែឈើ ទឹក​សុទ្ធ ទឹកកក​ប៉ុណ្ណោះ​ដោយ​មិនទាន់​អោយ​លុយ​គេ​ទាំងអស់​ផង​ទេ ឥឡូវនេះ​ចិន​គេ​ទារលុយ​ហើយ​រួមទាំង​ថ្លៃ​រោង​ចិន​ផងដែរ រូបគាត់​មិនមាន​លុយ​សូម្បី​១០០​រៀល​នៅក្នុង​ផ្ទះ​មាន​អ្វី​ត្រូវ​ទូរ​ទាត់​អោយគេ មានតែ​សំណូមពរ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មេត្តាជួយ​ពិចារណា​រក​ដំណោះស្រាយ​ផង​៕

1asa31asa11asa2