ម៉ាឡេស៊ី​ចាប់​អ្នកកាសែត​អូស្ត្រាលី​២​នាក់​បន្ទាប់ពី​តាម​សួរ​នាយករដ្ឋមន្ត្រី​រឿង​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

ម៉ាឡេស៊ី​៖​អ្នកកាសែត​អូស្ត្រាលី​២​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ឃុំ​អស់​មួយ​យប់​បន្ទាប់ពី​ពួកគេ​ព្យាយាម​តាម​សួរ​សម្ភាសន៍​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ពី​រឿងអាស្រូវ​ពុករលួយ ដោយ​ពួកគេ​បាន​រំលោភ​ឆ្លង​ខ្សែបន្ទាត់​ក្រហម ខ្សែ​សន្តិសុខ ដែល​ប៉ូលិស​កំណត់​ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។
អ្នកកាសែត​អូស្ត្រាលី​ទាំង​២​នាក់​នោះ​បម្រើ​ការងារ​នៅ​ទូរទស្សន៍​អូស្ត្រាលី មួយ​ឈ្មោះ ABC 4Corners ត្រូវ​ចាប់ឃុំខ្លួន និង​ហាម​មិន​ឲ្យ​ចេញពី​ប្រទេស ។ ទោះជា​យ៉ាងណា​អ្នកកាសែត​Linton Besser ហើយ​និង​អ្នក​ថត​វីដេអូ Louie Eroglu ត្រូវបាន​ប៉ូលិស​ដោះលែង​មកវិញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​
​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី ខា​លី​ដ អា​ប៊ូ បា​ការ បាន​ថ្លែងថា ប៉ូលិស​កំពុង​ពិភាក្សា​ជាមួយ​រាជអាជ្ញា ដែលជា​អ្នកនឹង​សម្រេច​ថា តើ​ត្រូវ​ចោទ​អ្នកកាសែត​បរទេស​ទាំង​ពីរ​នាក់​ដែរឬទេ​។ ក្នុងពេល​រង់ចាំ ការសម្រេច​របស់​អយ​ក្យ​ការ និង​ការស៊ើបអង្កេត អ្នកកាសែត​អូស្ត្រាលី​ទាំងពីរ​នាក់​ត្រូវបាន​ហាម​មិន​ឲ្យ​ចាក​ចេញពី​ទឹកដី ម៉ាឡេស៊ី​ឡើយ​៕

ABC four corners journaliste arrested in malaysia