រាជធានីភ្នំពេញ៖នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស), របួសធ្ងន់ ១៥នាក់ (ស្រី២) និងរបួសស្រាល ៩នាក់ (ស្រី៣) ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់ ១២នាក់(យប់៧) ។ នេះបើយោងរបាយការណ៍អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់នេះ បណ្តាលឲ្យខូចខាតយាន ម៉ូតូ ១៣គ្រឿង, រថយន្តតូចណ ៧គ្រឿង, រថយន្តធំ ២គ្រឿង និងយានផ្សេងៗ ៣គ្រឿង។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុននៃការគ្រោះថ្នាក់លឿន ២លើក, ស្រវឹង ២លើក, ប្រជែង៣លើក (ស្លាប់១នាក់), មិនគោរពសិទ្ធ៣លើក(ស្លាប់នាក់), មិនប្រកាន់ស្តាំ ៣លើក។
ជាមួយគ្នានោះចំពោះលទ្ធផលត្រួតពិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅ ២០.៦០១គ្រឿង (ម៉ូតូ៦៦ភាគរយ), មធ្យោបាយល្មើស ៤.៥៦៩ គ្រឿង (ម៉ូតូ៧០ភាគរយ), អប់រំ ១.៩៤៣ គ្រឿងស្មើ៤៣ភាគរយ, ពិន័យ ២.៦២៦ គ្រឿង (បង់ប្រាក់៨៧ភាគរយ) និងអប់រំមួក ១.១២៦នាក់៕