ចិន​គ្រោង​បង្កើត​តុលាការអន្តរជាតិ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

ប៉េកាំង​៖​គ្រា​ដែល​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​បាននិងកំពុង​ស្ថិតនៅ​ជា​ប្រធាន​ក្តៅគគុក​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចេញ​មុខ​ប្រកាសថា ខ្លួន​នឹង​បង្កើត​តុលាការអន្តរជាតិ​មួយ​ដោយ​ខ្លួនឯង ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែមីនា ឆ្នាំ​២០១៦​។​
​ទោះជា​យ៉ាង​ក៏ដោយ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​ពេលវេលា​ជាក់លាក់​ក្នុងការ​បង្កើត​តុលាការ​នោះ​នៅឡើយ​ប៉ុន្តែ​គេ​ដឹងថា តុលាការ​នោះ​មាន​លក្ខណៈ​ជា​មជ្ឈមណ្ឌល​ដោះស្រាយ​វិវាទ​ផ្នែក​នាវាចរណ៍ ហើយ​វា​នឹង​អាចជួយ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​មហាអំណាច​ផ្នែក​នាវាចរណ៍​នៅក្នុង​តំបន់​ជាក់​ជាមិនខាន​។​
​គួរ​បញ្ជាក់ថា ប្រទេស​ចិន កំពុងមាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី​បូព៌ា និង​អាស៊ី​អា​គ្ន​យ៍ ។ ដោយឡែក​អាមេរិក​ក៏បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា បាន​កសាង​កោះ​សប្ប​និមិត្ត​មួយចំនួន ព្រមទាំង​ដាក់​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ក៏ដូចជា​នាវាចម្បាំង​នៅក្នុង​ដែនទឹក របស់​អន្តរជាតិ​នោះ​ថែម​ទៀតផង​៕

_88755538_031581389-1