ដោយ៖ខេមរា
ភ្នំពេញ៖លោក ស៊ុត ឌីណា ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌សម្រាប់រូបលោក ខណៈរូបលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។
លោក ស៊ុត ឌីណា បានសរសេរ (Comment) បែបនេះនៅលើសារមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកនៅយប់ថ្ងៃចន្ទទី១៤ ខែមីនា នេះ ស្តីពីការអន្តរាគមន៍ឲ្យដោះលែងពលរដ្ឋពីរនាក់នៅខេត្តកំពង់ស្ពឺ។
សំណេររបស់លោក ស៊ុត ឌីណា បានស្នើសូមឲ្យនាយករដ្ឋមន្ត្រីមេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ ដល់រូបលោកផង។លោកលើកឡើងថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបាន លះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូច និងមានការចាត់បញ្ជូនក្រុមមនុស្ស មកធ្វើសវនកម្មពីរបីដង។
លោកសរសេរដោយចង់បង្ហាញពីសមត្ថភាពរបស់លោកថា នៅថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះមកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។លោកថា “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្ត្រីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្ត្រីបម្រើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្ត្រនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។ លោក ស៊ុត ឌីណា […] ៕