អគ្គិភ័យ​ឆេះហាង​លក់​សម្លៀកបំពាក់​ឌី​ហា​ម៉​ង់​​​ខូចខាត​សម្ភារៈ​មួយ​ចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមីនា​នេះ ហាង​លក់​សំលៀកបំពាក់ យីហោ «​ឌី​យ៉ា​ម៉​ង់​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួនធំ​។​
​បើតាម​សំដី​បុគ្គលិក​បាន​ប្រាប់ថា នៅមុន​កើតហេតុ គឺ​ពួកខ្លួន​ទាំងអស់គ្នា​កំពុងតែ​ដេក ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង ផ្សែងហុយ​ពេញ​ផ្ទះ ធ្វើ​ឲ្យ​ភ្ញាក់​ដឹងខ្លួន ក៏​នាំគ្នា​រក​ផ្លូវ​រត់​ចេញមកក្រៅ តែ​មិនអាច​រត់​ចេញមកក្រៅ​បាន​នោះទេ ដោយសារ​ម្ចាស់​ហាង​បាន​ឲ្យ​បុគ្គលិក​ដេក​នៅ​ក្នុងនោះ តែ​ចាក់សោ​ពី​ខាងក្រៅ​។ ពេល​កម្លាំង​សមត្ថកិច្ច​មកដល់​ក៏​វាយកំទេច​សោ​ទ្វារផ្ទះ ដើម្បី​ជួយសង្គ្រោះ​អាយុ​ជិវិត​បុគ្គលិក​ទាំងអស់នោះ ឲ្យ​រត់​ចេញមកក្រៅ​ទាំង​ព្រលឹងចុងសក់​។​
​ទោះជា​យ៉ាងណា​អគ្គិភ័យ​នេះ​ត្រូវបាន​ក្រុម​ពន្លត់​របស់​ស្នងការដ្ឋាន​ក្រុងភ្នំពេញ​ជួយ បាញ់​ពន្លត់​អស់​ទឹកជា​ច្រើន​ឡាន ទើប​រលត់​ហើយ​បណ្តាល​ឲ្យ​សម្ភារ​ជាច្រើន រង​ការខូចខាត​មួយចំនួន​ផងដែរ​៕

250179_1570475616600137_6716914770292057158_n1933775_1570475636600135_5915722053065488962_n10329215_1570475623266803_3623748309583041185_n