អាមេរិក និង​រុស្ស៊ី បង្ហាញ​ជំហរ​ដូចគ្នា​ចំពោះ​ការ​ដកទ័ព​ចេញពី​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

​បរទេស​៖​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​គោលជំហរ​ដូចគ្នា​ក្នុង​ការដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួ​។​
​ការបង្ហាញ​ជំហរ​ក្នុង​ដកទ័ព​ចេញពី​ស៊ិ​រី​នេះ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បទ​ឈប់​បាញ់​ក្នុងប្រទេស​ស៊ី​រី ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​មុន ស្របតាម​ដំណោះស្រាយ​លេខ​២២៦៨ របស់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​។​
​ប្រភព​ដដែល​បន្តថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​ក្នុងនោះ​លោក ពូ​ទីន បាន​លើកឡើងថា ការដក​ទ័ព​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ នឹង​ជាស​ញ្ញា​ល្អប្រសើរ​មួយ ចំពោះ​គ្រប់ភាគី​ជម្លោះ​ទាំងអស់ នៅក្នុង​ប្រទេស​ស៊ី​រី ព្រមទាំង​ជាការ​បង្កើត​បរិយាកាស​ល្អ សម្រាប់​ដំណើរការ ស្វែងរក​សន្តិភាព​ពិតប្រាកដ​ផងដែរ​។ ចំណែក​លោក អូ​បា​ម៉ា ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ការកាត់បន្ថយ​អំពើ ហិង្សា​ឲ្យ​មក​នៅ​ទាប​បំផុត គឺ​ស្របតាម​គោលការណ៍​របស់​អន្តរជាតិ ហើយ​មានតែ​ការធ្វើ​អន្តរ​កម្ម​នយោបាយ នោះទេ​ទើប​អាច​បញ្ឈប់​អំពើហិង្សា នៅ​ស៊ី​រី​បាន​៕

obama-call-putin