ខេត្តមួយចំនួននឹងមានបាតុភូ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្ញៀងកក់ខែសម្រាប់ថ្ងៃនេះ និងស្អែក
រាជធានីភ្នំពេញ៖បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមាននៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នឹងមានភ្លៀងកក់ខែ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១៥ និងទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។
ដោយឡែកតំបន់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់។ សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកលភ្លៀង នៅថ្ងៃនេះ និងថ្ងៃស្អែកនៅថ្ងៃនេះ៕ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកខាងក្រោម៖