រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋមានទំនាស់ប្រមាណ៥០នាក់តំណាងអោយប្រជាពលរដ្ឋ១០៤គ្រួសារនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ បានលើកគ្នាមកតវ៉ាមុខវិមានរដ្ឋសភាដើម្បីសុំអន្តរាគមន៍ពីប្រធានរដ្ឋសភា ដោះស្រាយរឿងជម្លោះដីធ្លី។ ការប្រមូលផ្តុំគ្នានេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខវិមានរដ្ឋសភាជាតិ។
ប្រជាពលរដ្ឋម្នាក់ដែលតំណាងឲ្យក្រុមប្រជាពលរដ្ឋដែលតវ៉ានៅមុខសភាបាននិយាយថា ពួកគាត់មកតវ៉ានៅមុខរដ្ឋសភានេះគឺដើម្បីសុំអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋាជួយដោះស្រាយជម្លោះដីធ្លីដែលត្រូវ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ រំលោភឈូសឆាយបំផ្លិចបំផ្លាញផលដំណាំ ផ្ទះសម្បែង ដើម្បីរឹបអូសយកដីប្រជាពលរដ្ឋទៅអោយអ្នកផ្សេង។ លើសពីនេះប្រជាពលរដ្ឋក៏ទាមទារឲ្យដោះលែងប្រជាពលរដ្ឋ៤នាក់ដែលត្រូវចាប់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២១០៦ កន្លងមកនេះ៕