លោក U HTIN KYAW ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​របស់​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​មនុស្ស​ជំនិត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី មកពី​គណបក្ស​ឈ្នះឆ្នោត​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) លោក U HTIN KYAW បាន​ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​លើកដំបូង​របស់​មី​យ៉ាន់​ម៉ា បន្ទាប់​ទទួលបាន​សំឡេងគាំទ្រ​លើសគេ​ក្នុង​សភា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ស៊ិន​ហួរ​។​
​ចំណែក​បេក្ខជន​២​រូប​ទៀត​ដែល​មិនបាន​ឈ្នះឆ្នោត​នឹង​ទទួលបាន តំណែង​ជា​អនុប្រធានរដ្ឋសភា​នោះ គឺ លោក U Henry Van Htee Yu មកពី​គណបក្ស NLD, និង​លោក U Myint Swe មកពី​គណបក្ស​សហភាព​សាមគ្គីភាព​និង​ការអភិវឌ្ឍ (USDP) របស់​អតីត​រដ្ឋាភិបាល​លោក យូ ធេ​ន សេន (​ត្រូវបាន​បញ្ជូនមក ដោយ​ស្វ័យប្រវត្តិ​ពី​យោធា​)​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ សភា​មី​យ៉ាន់​ម៉ា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​បេក្ខជន​បី​រូប​ឈរឈ្មោះ ក្នុងនោះ​ពីររូប​មកពី​គណបក្ស NLD និង​មួយរូប​ទៀត​តែងតាំង​ដោយ​យោធា​៕

kyaw