រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​​ទ្រង់ទ្រាយ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

រុស្ស៊ី៖​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ជាបន្ទាន់​ដើម្បី​សម្រួល​ឲ្យ​មានដំណើរ​ការស្វែងរក​សន្តិភាព​ដ៏​ពិតប្រាកដ​មួយ​នៅក្នុង​ប្រទេស​ដែល​ហែកហួ​ដោយ​សង្គ្រាម​មួយ​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu បាន​បញ្ជា​ឲ្យ​មាន​ការដក​ជាដំបូង​ដោយ​ត្រូវ​ឲ្យ​កងកម្លាំង​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​ត្រឡប់​មកកាន់​រុស្ស៊ី​វិញ​។ ការដក​ទ័ព​នេះ ត្រូវបាន​គេ​មើលឃើញថា អាចជា​ការដាក់​សម្ពាធ​មួយ​បន្ថែមទៀត ទៅលើ​រដ្ឋាភិបាល​របស់​លោក បា​ហ្សា អាល់​អា​ហ្សា​ដ ឲ្យ​មក​ចូលរួម​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​ប្រឆាំង​ដែល​ពាក់ព័ន្ធ​តប​តាម​ដំណោះស្រាយ​របស់​អន្តរជាតិ​។
​គួរ​បញ្ជាក់ថា ការដក​ទ័ព​របស់​រុស្ស៊ី​ធ្វើឡើង​ក្រោយពី​បាន​ពិ​ភា​ក្ស​គ្នា​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​៕

russian-planes-in-syria-afp_650x400_51458024535