ចាប់​កូន​អាយុ​២​ខួប​បោក​ស្លាប់​ដោយ​ចោទថា​ជា​កូន​ដែល​ប្រពន្ធ​លួច​សា​ហាយ​ស្មន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

ដោយ៖សុភ័ណ្ឌ

ខេត្ត​ត្បូង​ឃ្មុំះ បុរស​ម្នាក់​បាន​ចាប់​លើក​កូនបង្កើត​របស់ខ្លួន​ពី​ក្នុង​អង្រឹង​បោក​ផ្ទប់​នឹង​ដី​បណ្តាល​ឲ្យ​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ ក្រោយពេល​បុរស​រូបនេះ​ផឹកស្រា​ស្រវឹង​ហើយ​ចាត់ទុក​កុមារ​រងគ្រោះ​ថា​មិនមែនជា​កូន​របស់ខ្លួន​ ​គឺជា​កូន​ដែល​ប្រពន្ធ​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​ផ្សេង​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា
​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩ និង​៣០​នាទីយប់ មាន​ករណី​មនុស្ស​ធ្វើ​មនុស្សឃាដ​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ អោក រុំ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ(ជីតារបស់កុមារារងគ្រោះ) ស្ថិតនៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​
​របាយការណ៍​បញ្ជាក់ថា មាន​ករណី​មនុស្សឃាដ​ដោយ​ចេតនា​កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ អោក ចាន់ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខ្មែរ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ចាប់​លើក​កូនប្រុស​បង្កើត​រប​ស់​ខ្លួន​ឈ្មោះ រុំ ចាន់នី​ត ​អាយុ​២​ខែ ពី​ក្នុង​អង្រឹង​បោក​ទៅ​ផ្ទប់​នឹង​ដី​បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ មូលហេតុ​ដោយសារ​ជនដៃដល់​ស្រវឹងស្រា​ហើយ​ចោទ​លើ​ប្រពន្ធ​ខ្លួន​ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ថា​បាន​លួច​ផិតក្បត់​មាន​សា​ហាយ​ និង​ចោទថា​កូន​ដែល​ខ្លួន​បោក​ស្លាប់​នោះ​មិនមែនជា​កូន​របស់ខ្លួន​ទេ​ គឺជាកូនដែលប្រពន្ធរបស់ខ្លួនលួចមានសាហាយស្មន់ជាមួយប្រុស ផ្សេង។​

​ក្រោយពេល​សមត្ថកិច្ច​ប៉ុស្តិ៍​រំចេក​បានទទួល​ព័​ត៌​ភ្លាម ក៏បាន​ចុះបង្ក្រាប​ចាប់​ជនសង្ស័យ​នាំយកមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ​ហើយ​រៀប​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

1af11af111af12