រាជធានីភ្នំពេញ៖មានករណីប្លន់ម៉ូតូ២លើកបានសម្រេចទាំង២ នៅសង្កាត់ផ្សេងគ្នាក្នុងទឹកដីទឹកដីខណ្ឌចំកាមន ដោយមួយគ្រឿងម៉ាក MSX និងមួយគ្រឿងទៀតម៉ាក Zommer ។
ករណីទី១កើតឡើង នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន នាម៉ោងជាង១០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បង្កឡើងដោយជនសង្ស័មួយក្រុម មានគ្នា៥ទៅ៦នាក់ ជិះម៉ូតូបីគ្រឿងប្រដាប់ដោយដាវសាំម៉ូរៃ បានធ្វើសកម្មភាពកាប់ប្លន់ ទៅលើជនរងគ្រោះ យកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខភ្នំពេញ 1FB-201 ទៅបាត់ដោយសុវត្ថិភាព។
ចំណែកករណីទី២វិញ កើតឡើងនៅម៉ោង៤ និង០០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចជិតរង្វង់មូលផ្សារថើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន គឺមានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Wave មិនចាំពណ៌ និងស្លាកលេខ ប្រើប្រាស់អាវុធខ្លីមួយដើម បានធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ ជានារីប្លន់យកម៉ូតូមួយគ្រឿងម៉ាក Zommer ពណ៌ទឹកសមុទ្រ ស្លាកលេខភ្នំពេញ 1FN-1678 រួមជាមួយកាបូបស្ពាយមួយ ដែលក្នុងកាបូបនោះមានសម្ភារដូចជាទូរស័ព្ទ ម៉ាក Iphone 5s មួយគ្រឿង និង Iphone 6sមួយ ខ្សែជើងមួយខ្សែ និងលុយ៦០ដុល្លារ។
ទោះយ៉ាងណាករណីទាំង២នេះ មន្ត្រីនគរបាលខណ្ឌចំការមន កំពុងធ្វើការសួរនាំបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ជាករណីប្លន់ពិតប្រាកដ ឬជាករណីអ្វីផ្សេងនោះ៕