ព្យុងយ៉ាង៖យោងតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរ នៅថ្ងៃពុធ ទី១៦ ខែមីនា នេះឲ្យដឹងថា និស្សិតជនជាតិអាមេរិកម្នាក់ត្រូវបានតុលាការកូរ៉េខាងជើងកាត់ទោស ដាក់ពន្ធនាគារ១៥ឆ្នាំពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះ។
និស្សិតអាមេរិកាំងវ័យក្មេងខាងលើនេះ មានឈ្មោះ Frederick Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីខែមុននេះ នៅពេលរូបគេបានព្យាយាមលួចបដា ជាមួយនឹងពាក្យស្លោកនយោបាពីសណ្ឋាគារមួយ ដែលលោកស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង។ ប្រភពពីសារព័ត៌មានដដែលបញ្ជាក់ថា ជាមួយនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំនេះ និស្សិតខាងលើនេះក៏នឹងត្រូវបំពេញពលកម្មដ៏ធ្ងន់ធ្ងរនៅនឹងកន្លែងផងដែរ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចាប់ខ្លួននិស្សិតរូបនេះ សហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតរូបនោះដែរ ប៉ុន្តែកូរ៉េខាងជើង មិនបានធ្វើតាមការអំពាវនាវនោះឡើយ៕

Otto Frederick Warmbier, 21, arrives at the People’s Cultural House in Pyongyang, North Korea, where he asked forgiveness in front of the media Monday.