រាជធានីភ្នំពេញ៖យុវជនញៀនថ្នាំម្នាក់ដែលចូលចិត្តបំផ្លាញទ្រព្យសម្បត្តិគ្រួសារទ្រាំលែងបានត្រូវឪពុកម្តាយប្តឹងប៉ូលីសប៉ុស្តិភ្នំពេញអោយចាប់ខ្លួនបញ្ជូនទៅមណ្ឌលឪកាសខ្ញុំ ខណៈពេលដែលកំពុងលេងហ្គេមបាញ់ត្រី នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាសំបុកគ្រឿងញៀនយ៉ាងល្បីល្បាញនិងដុះស្លែកាលពីម៉ោង១៣ និង០០នាទីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៦។
បើយោងតាមសំដីរបស់ឪពុកម្តាយយុវជនខាងលើនេះបានអោយដឹងថាកូនចោរម្សៀតរបស់គាត់ម្នាក់នេះ ឈ្មោះ សីហា អាយុ២២ឆ្នាំ រូបគេបានប្រើប្រាសគ្រឿងញៀនហើយពុំចូលផ្ទះពេល ដែលជនខាងលើនេះចូលមកម្តងៗគឺតែងតែលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ ឬបញ្ចាំជាច្រើនលើកច្រើនសាមកហើយ ហើយជាចុងក្រោយនេះជនញៀនថ្នាំខាងលើបានយកម៉ូតូរបស់ឪពុកគ្រាន់តែគាត់ទុកជិះសំរាប់ធ្វើសំណង់យកទៅបញ្ចាំ ធ្វើអោយគាត់ទ្រាំលែង ដាច់ចិត្តប្តឹងសមត្ថកិច្ចអោយចាប់ដាក់មណ្ឌលតែម្តង៕
អត់លុយទិញគ្រឿងញៀនលួចម៉ូតូយកទៅបញ្ចាំ ម្តាយប្តឹងឲ្យប៉ូលិសចាប់ខ្លួន