ខេត្តបាត់ដំបង៖ក្មេងស្រីអាយុ១៥ខែម្នាក់លង់ទឹកក្នុងធុងស្ពិកត្រូស្លាប់ ខណៈដែលស្រែកទឹក ហើយឱនផឹកក្នុងធុង។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១ ភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ីង នីហ្សា អាយុ១៥ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីឈ្មោះ វុន វង់ ហៅហួច ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាតារបស់សពក្មេងរងគ្រោះមានមុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់អោយដឹងថា៖ឪពុកម្តាយក្មេងរងគ្រោះបានទៅធ្វើជាកម្មករនៅប្រទេសថៃដោយទុកឲ្យកូនស្រីនៅជាមួយនឹងរូបគាត់ដែលត្រូវជាតានៅមុនពេលកើតហេតុរូបលោកបានទៅហៅអេសស្ការដើម្បីមកកាយស្រះដោយទុកចៅចោលខណៈពេលក្មេងស្រែកទឹកក៏ឱនផឹកទឹកក្នុងធុងស្ពិកត្រូ ក៏បណ្តាលអោយឈ្លក់ទឹកស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕