​ដាក់​ថ្នាំ​សណ្តំ​រំលោភ​បូក​លើ​នារី​មាន​សតិ​មិន​ប្រក្រតី​នៅ​ស្រុក​ចំការលើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​ដោយ​៖​សុ​ភ័​ណ្ឌ​

ត្បូងឃ្មុំ​៖​សមត្ថកិច្ច​ឃុំ​ស្វាយទាប ស្រុក​ចំការលើ
​នៅ​ថ្ងៃទី​១៦-០៣-២០១៦ វេលា​ម៉ោង ១២៖៣០ នាទី នេះ បាន​ប្រទះឃើញ ស្ត្រី​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់​ដេក​សន្លប់​នៅតាម​ផ្លូវលំ​ក្នុងភូមិ​ក្រឡែង​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ និង​បាន​បញ្ជូន​នារី​រងគ្រោះ​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​

​សមត្ថកិច្ច​បញ្ជាក់ថា នារី​រងគ្រោះ​ឈ្មោះ ក​យ ស្រី​កា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ​។ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ជនរងគ្រោះ​បានអោយដឹងថា នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​០៨​ព្រឹក នារី​រងគ្រោះ​ជិះ​រថយន្ដ​មកពី​ខេត្តកំពង់ធំ ជាមួយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៤ នាក់ ភេទ​ប្រុស ហើយ​ពួ​គេ​បាន​បញ្ច្រកថ្នាំ​ដែល​នាង​មិន​ស្គាល់​ថាជ​ថ្នាំ​អ្វី​នោះទេ ធ្វើ​ឲ្យ​វង្វេងស្មារតី និង​បាន​ចាប់រំលោភ​សេពសន្ថវៈ ជាច្រើនលើក​។ បន្ទាប់មកទៀត នាង​ក៏​សន្លប់​មិនដឹង​ខ្លួន​តែម្ដង ។

​បន្ទាប់ពី​គ្រូពេទ្យ​ជំនាញ​បានធ្វើ​រោគវិនិច្ឆ័យ ទើប​សន្និដ្ឋានបានថា នារី​រងគ្រោះ​ពិតជា​ត្រូវបាន​រំលោភ​សេពសន្ថវៈ​ប្រា​ដក​មែន ។
​លោក​អធិការ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានអោយដឹងថា នារី​រងគ្រោះ​ជាមុន​ស្សកំ​ព្រា ព្រោះ​ម្តាយ​របស់​បាន​ស្លាប់ រីឯ ឪពុក​មាន​ប្រពន្ធ​ថ្មី​នៅ​ខេត្ត​រតនគីរី​។​ប្រភព​បន្តថា នារី​រងគ្រោះ​ជា​មនុ​ស្សមា​ន​សតិ​មិន​ប្រក្រតី ត្រូវបាន​អង្គការ​មួយ​នៅ​ទីក្រុង​ភ្នំពេញ យកទៅ​មើលថែរ​រក្សា​តែ​ត្រូវបាន​លួច​រត់​ចេញពី​ក្នុង​អង្ក​ការ​នោះមក​វិញ ។​

សមត្ថកិច្ច​បញ្ជាក់ថា កំពុង​ស្រាវ​ជ្រាវ​រក​ជន​ទាំង​៤​នាក់​ដែល​ដាក់​ថ្នាំ​សណ្តំ និង​រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​៕

1ba2