អាមេរិក​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​និស្សិត​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​អាមេរិក​៖​ជាថ្មី​ម្តងទៀត​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដោះលែង​និស្សិត​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ដា​ក់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​ធ្វើការ​ជា​ទម្ងន់​ពីបទ​ល្មើស​ប្រឆាំង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​BBC​។​

​តាម​ប្រភព​សារព័ត៌មាន​ដដែល​បន្តថា អ្នកនាំពាក្យ​នៃ​សេត​វិមាន​សហរដ្ឋអាមេរិក​លោក Josh Earnest បាន​និយាយ​ចោទប្រកាន់ថា​ទៅ​ប្រជាជាតិ​កូរ៉េខាងជើង​ថា បាន​យក​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក​ជា របស់​បញ្ចាំ​បន្ត​ជា​បញ្ហានយោបាយ​។ ពួកយើង​ពិតជា​សុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​លើកលែងទោស និង​ដោះលែង​គាត់​មកវិញ​។​

គួរ​បញ្ជាក់ថា និស្សិត​រូបនេះ​មានឈ្មោះ Warmbier មកពី​សកល​វិទ្យាល័យ​Virginia សហរដ្ឋអាមេរិក Otto Warmbier វ័យ​២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២​មករា​កន្លងទៅ​នៅឯ​ព្រលានយន្តហោះ ពីបទ​លួច​សញ្ញា​ខិត្តប័ណ្ណ​ឃោសនា​មួយ​ចេញពី​សណ្ឋាគារ​មួយ​នៅ​កូរ៉េខាងជើង​អំឡុងពេល​រូបគេ​ស្នាក់​កម្សាន្ត​នៅ​ទីនោះ ហើយ​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់​ដាក់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​ធ្វើការ​ជា​ទម្ងន់​កាលពី​ម្សិលមិញ​៕

88807847_6cf34050-1669-4e56-9ef3-dc0eab129a14