បាញ់​ប្លន់​យក​ម៉ូតូ​C125​មិនបាន​សំរេច​ពេល​ទៀបភ្លឺ​នៅ​ខណ្ឌ​សែន​សុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់ និង​បាញ់​ជនរងគ្រោះ​មួយ​គ្រាប់​ចំ​ភ្លៅ​ខាង​ធ្វេ​ង​របួសធ្ងន់​បំរុង​ប្លន់​ម៉ូតូ​តែ​មិនបាន​សម្រេច​ដោយសារ​ម៉ូតូ​ជនរងគ្រោះ​ធ្លាយ​កង់ខ​ង​ក្រោយ​។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ចំការ​ព្រីង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​មានឈ្មោះ​អុ​ប វល​ក្ខ័​អាយុ​២៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេ​ត្ត្បូ​ង​ឃ្មុំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​នាំ​មិត្តភក្តិ​ចូល​រាំ​កំសាន្ត​នៅ​ក្លិប​ប្លូ​សូន្យ​ផ្លូវ​១៩៨៦​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ លុះ​ត្រឡប់​ចេញពី​ក្លិប​វិញ​នៅវេលា​កើតហេតុ​ខាងលើ ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ ហើយ​ក៏បាន​ធ្លាយ​កង់​ម៉ូតូ​។ គ្រានោះ​ជនរងគ្រោះ​ក៏បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន ក៏​ស្រាបតែ​លេចមុខ​ជន​ស​ង្ស​យ័​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​ម៉ាក​. K54 បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់​ជនរងគ្រោះ ហើយ​បាញ់​ឡើងលើ​១​គ្រាប់ និង​បាញ់​មួយ​គ្រាប់​ទៀត​សំដៅ​មកលើ​ជនរងគ្រោះ​បណ្តាលអោយ​ត្រូវ​ភ្លៅ​ខាងឆ្វេង​បណ្តាលអោយ​រងរបួស​ធ្ងន់​
​ហើយ​ជនសង្ស័យ​បំរុង​នឹង​ជិះ​ម៉ូតូ​ជនរងគ្រោះ តែដោយសារ​ម៉ូតូ​ជនរងគ្រោះ​ធ្លាយ​កង់​ខាងក្រោយ​មិនអាច​ជិះ​ទៅណា​បាន ទើប​ពួកវា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ឯកជន​៕

34