ក្រុម​ស្ត្រី​ដែល​ប្តី​វក់​នឹង​ល្បែង​ក្នុង កាស៊ីណូ​ឃ្វី​ន អំពាវនាវ​ឲ្យ​អាជ្ញាធរ​បិទ​ល្បែងស៊ីសង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

 

ដោយ​៖​ប៉ែន​សុផល​

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំរៀង​ពិសេស​អ្នករស់នៅ​មាត់ច្រក​អន្ដរជាតិ​ដូង សំដែង​ការមិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​អាជ្ញាធរ​មិន​អើរ​ពើ​លើ​ទីតាំង​កាស៊ីណូ យីហោ​ឃ្វី​ន បើក​អោយ​ខ្មែរ​ចូល​លេង​ពេញៗ​យូរ​ឆ្នាំ​មកហើយ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ​និង​ប្រឈម​កើត​ចោរលួច ចោរប្លន់​ក្នុងសង្គម​។​

​ក្រុម​ស្ដ្រី​ជា​កម្មករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​រូបភាព​ដែល​បានធ្វើ​ចំណាកស្រុក​ជាមួយ​ប្ដី​មក​ធ្វើ​ការងារ​ក្នុង​តំបន់​មាត់ច្រក​អន្ដរជាតិ​ដូង​ឬ​ច្រក​អន្ដរជាតិ​ឡែ​ម​បាន​រៀបរាប់​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ​ថា​៖ អ្នកស្រី​ជា​ញឹកញាប់​តែង​បាន​ឈ្លោះប្រកែក​ជាមួយ​ប្ដី​ដោយសារ​ការប្រព្រឹត្តិ​ល្បែងស៊ីសង​ក្នុង​តំបន់​ដែល​អ្នកស្រី​រស់នៅ វា​បាន​ធ្វើអោយប៉ះពាល់​ជាខ្លាំង​ដល់​ការផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ រហូតមក​គំរាមកំហែង​ប្រើ​អំពើហិង្សា​ជាមួយ​ប្រពន្ធ​កូន​ទារ​យកលុយ​ទៅ​ផ្សង​នឹង​ល្បែង​ក្រែង​ឈ្នះ​បាន​លុយ​ច្រើន​យកមក​ផ្ទះ ប៉ុន្តែ​ពេលនេះ កាស៊ីណូ​ឃ្វី​ន ស៊ី​អស់ហើយ​លុយកាក់ និង​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ដែល​ខិតខំ​រកស៊ី​សន្សំទុក​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​កាលពី​មក​ធ្វើការ​ដំបូង​មិនទាន់​បែកគំនិត​ប្ដី​ស៊ីឈ្នួល​អូស​ឥ​វ៉ាន់​គេ​ចេញចូល​តាម​ច្រក​រកលុយ​បានមក​គឺ​សល់​ខ្លះៗ​អាច​សន្សំ​ពីមួយ​ខែ​ទៅ​មួយខែ​ផ្ញើ​ទៅ​ស្រុក​ចិញ្ចឹម​ម្ដាយ​កូនចៅ​បានជា​រឿយៗ ក៍​ប៉ុន្ដែ​តាំង​មាន​គ្នា និង​ស្គាល់​កន្លែង​ល្បែងស៊ីសង​មក​មាន​លុយ​ចូល​ផ្ទះ​តិច​ណាស់​ស្ទើរតែ​រកលុយ​ថ្លៃឈ្នួល​ផ្ទះជួល​មិនបាន​ផង​។​

​ចំណែក​អា​ជីករ​លក់ដូរ​នៅ​តំបន់​នេះ​ក៏បាន​ត្អូញត្អែរ​ស្រដៀង​គ្នា​ថា​៖ បច្ចុប្បន្ននេះ​ការលក់ដូរ​ក៍​មិនសូវ​ដាច់​ដូច​មុន​ឡើយ បើ​មិន​រក​ទេ មិនមាន​លុយ​ដូរ​បាយ​ហូប​ទេ ព្រោះ​សង្ឃឹម​ប្ដី​ជើងល្អ​លេង​បាន​ហើយ វក់​នឹង​ល្បែង​ប្រពន្ធ​និយាយ​លេង​ស្ដាប់​ទៀត ចាញ់​ថ្ងៃ​នេះហើយ​ស្អែក​ចាញ់​ទៀត​មិន​អស់ចិត្ត​តាម​ល្បែង​រហូតដល់​លក់​ខ្សែក បញ្ចាំ​ម៉ូតូ​ពិបាក​សុំ​លុយ​ម៉ែ​ពី​ស្រុក​មក​លស់​ស្ទើរ​មិនបាន ម្យ៉ាងទៀត​ក្នុង​ស្រុកទេស​បើ​មាន​ល្បែងស៊ីសង​បែបនេះ​អាច​កើត​មាននូវ​ចោរលួច ចោរប្លន់ បង្ក​អសន្ដិសុខ​សង្គម​គ្មាន​ពេល​ស្រាកស្រាន្ត​ទេ​។​ប្រភព​ដដែល​បន្តថា បើ​អាជ្ញាធរ​សម្រេច​បិទ​កាស៊ីណូដែលអនុញ្ញាតឲ្យខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ខាងលើនេះ ពួកយើងខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​។​

​ទាក់ទង​បញ្ហា​ខាងលើនេះ​អាជ្ញាធរ​មូលដ្ឋាន​លោក ជា សុផាន អភិបាលស្រុក​កំរៀង​បាន​លើកឡើងថា​៖ លោក​មិន​បានដឹង​ទេ​បញ្ហា​នេះ​ទៅ​សួរ​ក្រុមប្រឹក្សា​ខេត្ត​ទៅនឹង​ដឹង​ហើយ រីឯ​លោក​អធិការ​ស្ដីទី​ស្រុក​កំរៀង​បានអោយដឹង​ដែរ​ថា​៖ កាស៊ីណូ​យ៉ី​ហោ​ឃ្វី​ន​នេះ គេ​មានច្បាប់​ត្រឹមត្រូវ​ខាង​លោក​មិន​ធ្លាប់បាន​លុយ​ពី​ខាង​ហ្នឹង​មក​ទេ វា​ជា​រឿង​របស់​ថ្នាក់ដឹកនាំ​បានអនុញ្ញាត​អោយ​បើក​៕
1at2