កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ចូល​សមុទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2016 ក+ ក-

កូរ៉េខាងជើង​៖​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទ​១៨ ខែមីនា នេះ ប្រទេស​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចូល​សមុទ្រ​ចម្ងាយ​៨០០​គីឡូម៉ែត្រ​១​គ្រាប់​ពី​តំបន់ Sukchon ភាគ​ខាងលិច​ប្រទេស ចូលទៅក្នុង​ទឹកសមុទ្រ​នៃ​ឆ្នេរ​ភាគ​ខាងកើត​។​
​ការបាញ់​មី​ស៊ី​ល​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ទើបតែ​ចុះហត្ថលេខា​លើ​ការដាក់ទណ្ឌកម្ម​ថ្មី​ផ្សេងទៀត​លើ​ក្រុង​ព្យុងយ៉ាង ក្រោយ​មានការ​សាក​នុយក្លេអ៊ែរ និង​ផ្កាយរណប​ខុសច្បាប់ ដោយ​បញ្ជា​ឲ្យ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​រដ្ឋាភិបាល​កូរ៉េខាងជើង​ក្នុង​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា ថ្ងៃទី ៦​មករា និង​ទី​៧​កុម្ភៈ​កន្លងទៅនេះ​កូរ៉េខាងជើង​ក៏បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ទី​អវកាស ជាការ​បំពាន​ទៅនឹង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ដែលមាន​ស្រាប់​ថែមទៀត​៕

1132