ចិនចង់សហការជាមួយឥណ្ឌូនេស៊ីក្នុងការប្រឆាំងអំពើភេរវកម្ម
ប៉េកាំង៖អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១៧មីនាបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងមានបំណងចង់សហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការប្រឆាំងសកម្មភាពភេរវកម្មដែលកំពុងគំរាមកំហែង។
លោកអះអាងថា ការធ្វើបែនេះ គឺដើម្បីរក្សាការពារសន្ដិសុខនិងស្ថេរភាពក្នុងប្រទេសទាំងពីរ និងសន្ដិសុខ ស្ថិរភាពក្នុងតំបន់។ លើសពីនេះទៅទៀតចិនថា ចិននិងឥណ្ឌូនេស៊ីបានយល់ច្បាស់ពីស្ថានការណ៍បច្ចុប្បន្ន ដូច្នេះប្រទេសទាំងពីរបានយល់ពីគ្នាទៅវិញទៅមក និងគាំទ្រគ្នាដើម្បីប្រឆាំងអំពើភេរវកម្ម។
គួរបញ្ជាក់ថា ចិន និងឥណ្ឌូនេស៊ីគឺជាជនរងគ្រោះនៃអំពើភេរវកម្ម ហើយកំពុងប្រឈមមុខនឹងការគំរាមកំហែងផងដែរ៕