ដោយ៖ប៉ែនសុផល
បាត់ដំបង៖ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ដោយសារចលនាចូលរួមពីស្រទាប់មហាជនក្រោយពីការអង្កេតឃើញមនុស្សដែលគួរអោយសង្ស័យបានចេញចូលនិងស្នាក់នៅក្នុងផ្ទះសំណាក់១កន្លែងយីហោតារារស្មីនៅក្នុងមូលដ្ឋាន ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទើបនៅថ្ងៃទី១៧ ខែមីនានេះក្រុមនគរបាលទទួលផែនប្រឆាំងបទល្មើសចុះត្រតពិនិត្យក្នុងបន្ទប់ផ្ទះសំណាក់ខាងលនេះ បានរកឃើញគ្រឿងញៀនប្រភេទកេតាម៉ីន ទម្ងន់៩៦៣,៩៧ក្រាម។
ការឆែកឆេខាងលើសមត្ថកិច្ចរឹបអូសបានត្រឹមតែសារធាតុញៀនប៉ុណ្ណោះមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ប៉ុន្តែកំពុងឋិតក្រោមការស៊ឺបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះមុខសញ្ញាដែលពាក់ពន្ធ។
នគរបាលបានសន្និដ្ឋានបឋមថា គ្រឿងញៀនដែលរក្សាទុកខាងលើនេះ ជនល្មើសបំរុងចែកចាយទៅកាន់បណ្តាញរបស់ពួកគេ ប៉ុន្តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់គ្រឿងញៀនទាំង៩៦៣,៩៧ក្រាមនេះទៅអោយតុលាការខេត្តហើយដើម្បីរក្សាទុករងចាំពេលវេលាដុតបំផ្លាញចោល៕