ស៊ីរី៖បន្ទាប់ពី បាត់បង់សមាជិកសកម្មប្រយុទ្ធជាច្រើននាក់នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ ក្នុងនោះក៏មានមេដឹកនាំកំពូលៗផងនោះ ខណៈនេះក្រុមឧទ្ទាម ISIS បាននិងកំពុងជ្រើសរើសកុមារបន្ថែមជាច្រើននាក់ទៀត ដើម្បីហ្វឹកហាត់ និងបណ្ដុះបណ្ដាលជំនាញ។ នេះបើយោងតាមការចេញផ្សាយរបស់ RT។
ក្នុងរយៈចុងក្រោយនេះឥទ្ធិពលរបស់ក្រុម ISIS ហាក់បានអន់ថយក្រោយពេលមានការវាយប្រហារតាមរយៈដែនអាកាសពីសំណាក់រុស្ស៊ី និងលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក និងរុស្ស៊ី បានយល់ព្រមដកទ័ពចេញពីប្រទេសស៊ីរី នៅក្នុងកិច្ចព្រមព្រៀងសន្ដិភាព។
យោងតាមរបាយការណ៍របស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី បានកម្ទេចរោងចក្រផលិតប្រេងរបស់ក្រុម ISIS ចំនួន ២០៩កន្លែង និងរថយន្តដឹកប្រេងចំនួន ៣ពាន់គ្រឿង ដែលធ្វើឲ្យ ISIS ខាតបង់ធំ។
គួររម្លឹកកាលពីចុងឆ្នាំ២០១៥ ក្រុម ISIS បានបង្ហាញវីដេអូបង្ហាត់បង្រៀនក្មេងៗអាយុប្រហែល ៨ឆ្នាំ ឲ្យក្លាយជាភេរវករ ជាមួយនឹងជំនាញជាច្រើនយ៉ាង ព្រោះថានៅពេលអនាគត ពួកគេត្រូវពឹងផ្នែកទៅលើក្មេងៗទាំងនោះ ដើម្បីបន្ដភារកិច្ច៕