ប៉ារីស៖ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងវាយប្រហារកណ្តាលទីក្រុងប៉ារីសកាលពីចុងឆ្នាំ២០១៥នោះ ត្រូវបានប៉ូលិសចាប់ខ្លួនបានហើយនៅក្នុងប្រទេសប៊ែលហ្សិកបន្ទាប់ពីតាមវែកមុខអស់រយៈជាច្រើនខែមកនេះ។ ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី១៨មីនា ក្នុងពេលប៉ូលិសចុះឆែកឆេរនៅក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្ស៊ិក។
ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ Salah Abdeslam មានវ័យ២៦ឆ្នាំ រងរបួសជើងផងដែរមុនពេលចាប់ខ្លួនបាន ជាមួយជនសង្ស័យ៤នាក់ផ្សេងទៀត។ Abdeslam ត្រូវចោទប្រកាន់ថា បានជួយ រៀបចំផែនការវាយប្រហារក្នុងក្រុងប៉ារីសកាលពីថ្ងៃទី១៣វិច្ឆិកាឆ្នាំ ២០១៥។ យ៉ាងណាក៏ដោយយុទ្ធនាការបង្ក្រាបភេរវកម្មមិនបានបញ្ចប់ភ្លាមៗទេ ទោះបីជាជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនក៏ដោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៥កន្លងទៅនេះមានករណីវាយប្រហារភេរវកម្មដ៏សាហាវមួយនៅកណ្តាលទីក្រុងប៉ារីស បានបណ្តាលឲ្យមនុស្ស១៣០នាក់ និងរបួសជិត៤០០នាក់ផងដែរ៕