វាយ​មួយ​ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​វាយ​នឹង​ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចុះ​នោម​តាមផ្លូវ កន្លែង​ស្ងាត់​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង ៨ និង​៤៥​នាទី​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ដី​វាល​លក់​ទឹកត្នោតជូរ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុមចោរប្លន់​ម៉ូតូ​ម៉ាក ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-1040 ឈ្មោះ ហិន សុភា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ ជិះ​ម៉ូតូ​ដើរលេង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ឈប់​ចុះ​នោម ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម វាយ​ជនរងគ្រោះ​មួយ​កែង​កាំភ្លើង និង​បាញ់​មួយ​គ្រាប់ រួច​យក​ម៉ូតូ​ជិះ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​
​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះទៅ​សួរនាំ​ភ្លាមៗ ដោយ​នាំ​ជនរងគ្រោះ​មកកាន់​ប៉ុស្តិ៍នគរបាល ដើម្បី​សាកសួរ​បន្ថែម​៕

10262071_1573515146296184_4230480419569798538_n