ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ​ឥណ្ឌូនេស៊ី​ស្លាប់​មនុស្ស​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​ឥណ្ឌូនេស៊ី​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​ប្រភេទ Bell 412 ក្នុងភូមិ Kasiguncu នៅលើ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ម្សិលមិញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា លើ​ឧទ្ធម្ភាគចក្រ​នោះ​មាន​ផ្ទុក​មនុស្ស​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​ចំនួន​៧​នាក់ និង​អ្នកបម្រើ​ចំនួន​៦​នាក់​។ ទោះជា​យ៉ាងណា​សាកសព​ទាំង​១២​នាក់​ក៏ត្រូវ​រកឃើញ និង​ស្គាល់​អត្ដ​សញ្ញាណ​ហើយ​ដែរ ខណៈដែល​សមាជិក​អ្នក​បម្រើការ​ម្នាក់ទៀត ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​ធ្លាក់​គឺ​ដោយសារ​បញ្ហា​អាកាសធាតុ​៕

20160321