លោក​អូ​បា​ម៉ា​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​លើទឹក​ដី​គុយបា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​គុយបា​៖​យោងតាម​ព័ត៌មាន CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ក្រុមគ្រួសារ​របស់លោក​បាន​អញ្ជើញ​ទៅដល់​ប្រទេស​គុយបា ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាន់​លើ​ទឹកដី​គុយបា ដែល​បាន​ខកខាន និង​ផ្តាច់ទំនាក់ទំនង​គ្នា អស់​រយៈពេល​ដល់​៨៨​ឆ្នាំ​។​
​តាម​សារព័ត៌មាន​ដដែល​បន្តថា លោក​អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​គុយបា​ចាប់​តាំង​បដិវត្តន៍​ឆ្នាំ​១៩៥៩​។ ប្រធានាធិបតី​ស្បែក​ខ្មៅ​រូបនេះ នឹង​បានទទួល​ស្វាគមន៍​ដោយ​លោក​រដ្ឋមន្ត្រីការបរទេស​គុយបា​លោក Bruno Rodriguez និង​ជួប​លោក​ប្រធានាធិបតី​Raúl Castro ដែល​នឹងធ្វើ​កិច្ចពិភាក្សា​អំពី​កំណែទម្រង់​លើ​នយោបាយ​និង​ជំនួញ​៕

019130497_30300