ខេត្តកោះកុង៖សមត្ថកិច្ចប្រចាំការនៅតំបន់ការពារខ្សែក្រវ៉ាតបន្ទាត់ព្រំដែនកម្ពុជាថៃបានឲ្យដឹងនៅវេលាម៉ោង២៥ និង២៤នាទីថ្ងៃទី២០ ខែមីនាម្សិលមិញថា ជនសង្ស័យដែលយកពូថៅទៅកាប់ និងចាក់ម្តាយបង្កើតខ្លួនឯងដោយសារខឹងសុំលុយទិញថ្នាំមិនបាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ខណៈជនសង្ស័យព្យាយាមរត់ឆ្លងដែនចូលប្រទេសថៃ។
គួរបញ្ជាក់ថា ស្ត្រីវ័យ៥៨ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារកូនប្រុសកាប់ចំនួន២ពូថៅ និងយកកន្ត្រៃចាក់បន្ថែមទៀត បណ្ដាលអោយដេកដួលនៅនឹងកន្លែងហើយត្រូវបានអ្នកជិតខាងជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តកោះកុង។ ហេតុការណ៍កូនបង្កើតកាប់ចាក់ម្តាយគួរឲ្យរន្ធត់ នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយសារកូនប្រុសរូបនេះជាមនុស្សញៀនថ្នាំ៕