រថយន្ត​កុងតឺន័រ​ដឹក​រថយន្ត FORT បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ស្លាប់ នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ម្នាក់​ផ្សេងទៀត​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយសារ​រថយន្ត​កុងតឺន័រ​ដឹក​រថយន្ត​ហ្វ​ត​បុក ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ស្ពាន​អូរ​ស្តា​ស់ ភូមិ​ស្រះកែវ ឃុំ​កំពុងព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុ​ខាងលើ​កើតឡើង​រវាង​រថយន្ត​ធុន​ធំ មាន​កម្ពស់​ខ្ពស់​ដឹក​រថយន្ត​របស់​ក្រុមហ៊ុន​ហ្វ​ត ធ្វើដំណើរ​ពី​ប៉ោយប៉ែត​ទៅកាន់​ភ្នំពេញ គ្រា​បើក​គេច​មេឃ​ឈើ​តាម​ដងផ្លូវ​ហើយ​បាន​បុក​ប៉ះ​ពេញទំហឹង​ជាមួយ​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​ស្លាប់​តែម្តង​។​

​រហូតមកទល់​​ព្រឹក​ថ្ងៃទី​២១ ខែ​ខែមីនា នៅ​មិនទាន់​រកឃើញ​សាច់ញាតិ​ជនរងគ្រោះ​នៅឡើយ​ទេ ប៉ុន្តែ​សាកសព​ត្រូវ​សមត្ថកិច្ច​ដឹក​មក​រក្សាទុក​នៅ​វត្ត​អន្លង់​វិល ក្នុងស្រុក​សង្កែ​។ ដោយឡែក​អ្នករបួសធ្ងន់​សន្លប់​មិនទាន់​ដឹងខ្លួន​នៅឡើយ​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រដឹក​ឡាន ក្រោយពេល​កើតហេតុ​គេចខ្លួនបាត់ រីឯ​រថយន្ត​បង្ករ​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ដោះស្រាយ​៕

IMG_3896IMG_3899IMG_3901