អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​តួ​ក​គី​ជា​​សមាជិករ​បស់​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​អ៊ី​ស្តង់​ប៊ុល​៖​ករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីប្រជុំជន​មួយ​ស្ថិតនៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី​១៩​មីនា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ជិត​៣០​នាក់​ផ្សេងទៀត​រងរបួស​ជា​ទង្វើ​របស់​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម់ ISIS​។​
​យោងតាម​សារព័ត៌មាន RT ចេញផ្សាយ​ដោយ​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​តួ​ក​គី លោក Efkan Ala នៅ​ថ្ងៃទី​២១ មីនា​នេះ បាន​ឲ្យ​ដឹងថា បុរស​ដែល​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​នោះ​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ឧទ្ទាម ISIS ហើយ​ការ​បំផ្ទុះ​នេះ​គឺត្រូវធ្វើ​ឡើង​តាម​បញ្ជា​របស់​មេដឹកនាំ​ក្រុម ISIS​។
​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា តាម​ការពិនិត្យ DNA របស់​ជន​បំផ្ទុះ​គ្រាប់បែក​បាន​រកឃើញថា ជនបង្ក​មានឈ្មោះ Mehmet Öztürk កើត​នៅ​ឆ្នាំ​១៩៩២ រស់នៅ​ភាគខាងត្បូង​ទីក្រុង Gaziantep ប្រទេស​តួ​ក​គី​។ ភេរវ​ករ​រូបនេះ មិន​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បាត់​ដំណឹង​របស់គេ​សូន្យ​សឹង ហើយ​ក្រោយពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា Öztürk បាន​ចូលរួម​ជាមួយ​ក្រុម ISIS​។ ទោះជា​យ៉ាំ​ណាក៏ដោយ​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​ផងដែរ មាន​មនុស្ស ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕

56ee903ec46188057f8b4588