ស្លាប់​១១​នាក់ របួស​២៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ បាត់បង់​ជីវិត​ចំនួន ១១​នាក់ និង​របួសធ្ងន់ ១៥​នាក់ និង​របួសស្រាល ៨​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នោះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ២០​គ្រឿង​, រថ​យ្ត​ធុន​តូច ១០​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ២​នាក់ ។ ប្រភព​បញ្ជាក់ថា មូលហេតុ​មកពី​បើកបរ​លឿន ៥​លើក​, បត់​គ្រោះថ្នាក់ ៧​លើក​, មិន​គោរ​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ស្រវឹង ១​លើក និង​ប្រជែង ១​លើក ។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​ចូល​គោលដៅ ៣២.០៤៩​គ្រឿង (​ម៉ូតូ ៦៧​ភាគរយ​), មធ្យោបាយ​ល្មើស ៤.៨៥៣​គ្រឿង​, (​ម៉ូតូ ៦៤​ភាគរយ​), ធ្វើការ​អប់រំ ២.១៤២​គ្រឿង ស្មើនឹង ៤៤​ភាគរយ និង​ពិន័យ ២.៧១១​គ្រឿង (​បង់ប្រាក់ ៨៤​ភាគរយ​)៕

b24a6d6c4aa8908cae1b1985ba12f5bf