ជំរុំ​យោធា​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់រងការវាយប្រហារពី​ក្រុម ISIS ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ ISIS បានធ្វើការ​វាយប្រហារ​លើក​ទី​២​លើ​ជំរុំ​យោធា​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក Steve Warren អ្នកនាំពាក្យ​មកពី​កម្លាំងចំរុះ​យោធា​។​
​សម្រាប់​ការវាយប្រហារ​នេះ​មិន​បានធ្វើ​ឲ្យ​យោធា​អាមេរិក​ណា​ម្នាក់​រងរបួស​ឡើយ ផ្ទុយទៅវិញ ក្រុម ISIS ចំនួន​០២​នាក់ ត្រូវបាន​សម្លាប់ ក្នុងការ​បាញ់ប្រហារ​គ្នា រួម​នឹង​បក្ខពួក​ប្រមាណ​ជាង​១០​នាក់​ផ្សេងទៀត ខ្លះ​រងរបួស និង​រត់គេចខ្លួន ។​
​ជំរុំ​យោធា​អាមេរិក Bell ជា​មូលដ្ឋាន​យោធា​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ឈរជើង​ដើម្បី​ធ្វើការ​បោសសំអាត​ក្រុម ISIS ហើយក៏​ជា​មូលដ្ឋាន​ធំជាងគេ​លំដាប់​ទី​២​នៃ​ការតាំង​មូលដ្ឋានទ័ព​អាមេរិក​ដែរ​។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការវាយប្រហារ​មកលើ​មូលដ្ឋាន​យោធា​អាមេរិក​ពី​សំណាក់​ក្រុម ISIS នោះ ដោយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ​មានការ​វាយប្រហារ​ជា​លើកដំបូង​ដោយ​ក្រុម ISIS មកលើ​មូលដ្ឋាន​យោធា​អាមេរិក​បណ្តាល​ឲ្យ​យោធា​អាមេរិក​ចំនួន​០៨​នាក់​រងរបួស​៕

e676a5317a3b8a672f7b18849136d0d4