អគ្គស្នងការនគរបាលជាតិអំពាវនាវឲ្យមន្ត្រីគយបញ្ឈប់ការចុះចាប់រថយន្តស្លាកលេខន.បដែលចុះបញ្ជីត្រឹមត្រូវ
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើឲ្យមន្ត្រីគយបញ្ឈប់សកម្មភាពចុះចាប់រថយន្តពាក់ស្លាកលេខនគរបាលដែលបានចុះបញ្ជីជាអចលនទរព្យរបស់ក្រសួងមហាផ្ទៃត្រឹមត្រូវ។ នេះបើយោងលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន ដាក់ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសម្តេចក៏បានឯកភាពផងដែរ៕