ស្តាប់​បុរស​ម្នាក់​និយាយ​ត្រួសៗ​ពីលោក ជុន ចាន់​បុត្រ អ្នក​អធិប្បាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

 

ដោយ​៖​ម៉ាន​ន្ទ​

​ភ្នំ​ពេ​ញ​​៖លោក ជុន ចាន់​បុត្រ អ្នក​អធិប្បាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ មីនា កន្លងមកនេះ ត្រូវបាន​បុរស​ម្នាក់​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​និយាយ​ពី​រឿងអាស្រូវ​ខ្លះៗ​ទាក់ទង​នឹង​ប្រវត្តិ​របស់លោក ដែលបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ុក គឹម​សេង ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ជាន់​មួយរូប​ក្នុង​ក្រសួង​ព័ត៌មាន បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​អមដោយ​រូបភាព​អនុស្សាវរីយ៍​២​សន្លឹក​ដែល​លោក​ថត​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង និង​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​លោក អ៊ុក គឹម​សេង សរសេរថា ចាំមើល ជន ចាន់​បុត្រ គាត់​ចេញ​ច្រក​ណា​ទៀត​ដើម្បី​បំផ្លាញ​សុ​ឆន្ទៈ​អ្នកឧកញ៉ា គិត ម៉េង និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ដឹកនាំ​យុវជន​ខ្មែរ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​អាមេរិក​។​លោក​ថា លោក​មិនបាន​ទៅ​ទេ ប៉ុន្តែ​នៅ​រៀបចំ​កាំជ្រួច​អិន​ថឺ​ណេ​ត​អន្តរទ្វីប​ពី​ភ្នំពេញ​។​

​ប្រហែល​ជាជាង​២​ម៉ោង​ក្រោយមក គេ​ឃើញ​បុរស​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Um Sarin បានធ្វើ comment ឆ្លើយតប​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ុក គឹម​សេង ក្នុងន័យ​ចំអក​ថា អ្នកជំនាញ​ក្នុងការ​ប្រើ​វោហារ​អូសទាញ​អ្នក​ស្តាប់​រូបនេះ ក៏មាន​ប្រវត្តិ​មិនល្អ​ស្អាតស្អំ​ជាង​អ្នក​ដែល​ខ្លួន​(​លោក ជន ចាន់​បុត្រ​) ធ្លាប់​ច្បិច​លើក​យកមក​សម្ភាសន៍​សួរដេញដោល និង​រិះគន់​នោះដែរ​។​

​ខាងក្រោម​នេះ​ជា​សំណេរ (Comment)​ចូលរួម​របស់លោក Um sarin ​៖
​ជុន ចាន់​បុត្រ ឈ្មោះ​ពិត ហួត វុ​ឌ្ឍី ជា​អតីត​ក្មេង​កំព្រា​នៅ​កូ​លាប​បី (​បន្ទាយ​សេះ​) ។​ត្រូវបាន​ដេញចេញ​ពី​មណ្ឌល​ដោយសារ ល្មើស​វិន័យ​មណ្ឌល​។ ធ្លាប់​រៀន​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សហភាពសូវៀត និង​ត្រឡប់មកវិញ​បង្រៀន​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​។ ក្រោយមក​បានមក​ធ្វើការ​នៅ​អង្គការ យូណេស្កូ ភ្នំពេញ ។ បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក ហើយ​ជា​បងប្អូន ម៉ា​យា​រឹទ្ធ ។ ម៉ា​យា​រិ​ទ្ធ ហៅ​មក​ធ្វើការ​នៅ អាស៊ីសេរី មក​បង្កជម្លោះ​ជាមួយ ដា​រិត​ផាត ហើយ​អាមេរិកកាំង​ដេញ ដា​រិត​ផាត ដែល​ត្រូវជា​បេក្ខជន​នាយក​វិទ្យុ​អាស៊ីសេរី​ចោល​ទៅ តាំងពី​ឆ្នាំ 1998 ម្ល៉េះ​។ ក្រោយមក ជុន ចាន់​បុត្រ មានរឿង​អាស្រូវ ក្លែង​វិ​ក័យ​ប​ត្រ លួច​លុយ អាស៊ីសេរី អាមេរិកកាំង បាន​ដេញ​ចោល​ទៅ​។ ឆ្នាំ 2009 សំ ប៉ូ​លី ហៅ ពៅ ពន្លក ត្រូវ​អាមេរិកកាំង​ឲ្យ​ឡើង​ធ្វើ​នាយក វិទ្យុ អាស៊ីសេរី បាន​ហៅ ជុន ចាន់​បុត្រ ជា​បក្ខ​ពួកខ្លួន មក​ធ្វើការ​អាស៊ីសេរី​វិញ ធ្វើជា​នាយករង​។ ក្រោយពេល​មកវិញ ជុន ចាន់​បុត្ត បាន​រៀប​ផែនការ​ដេញ​អ្នក​ចាស់​ចេញ​ម្តង​មួយៗ អស់​ជាច្រើន​នាក់​។ ជុន ចាន់​បុត្រ បានប្រែក្លាយ វិទ្យុ​អាស៊ីសេរី ទៅជា​វិទ្យុ​ផ្កាប់មុខ​គាំទ្រ​អ្នកប្រឆាំង វាយប្រហារ​បក្ស​កាន់អំណាច​តែម្តង​។ នេះ​ជា​ប្រវត្តិ​សង្ខេប​របស់លោក ជុន ចាន់​បុត្រ​។​

​មេគង្គ​ប៉ុស្តិ៍ មិន​​អធិប្បាយ​បន្ថែម​លើ​ព័ត៌មាន​នេះ​ទេ ទុក​ឲ្យ​ប្រី​យ៍​មិត្ត​អ្នកអាន និង​មិត្តអ្នកស្តាប់​វិទ្យុ​អាស៊ីសេរី ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា​រៀងៗ​ខ្លួន​៕

1abbbc21add11cc