សភា​សម្រេច​ឱ្យ លោក កឹម សុខា បំភ្លឺ​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ករណី​រឿងអាស្រូវ​ផ្លូវភេទ ទាក់ទង លោក កឹម សុខា តំណាងរាស្ត្រ និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រដ្ឋសភា​សម្រេច​ឲ្យ​លោក កឹម សុខា ឆ្លើយបំភ្លឺ​ចំពោះ​រដ្ឋសភា​។​
​លិខិត​របស់លោក​ឡេង ប៉េងឡុង ចុះ​ថ្ងៃទី​២១​មីនា បានសរសេរថា «​យោងតាម​លិខិត​លេខ​០០៨ ចុះ​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៦​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិយស​ជាតិ​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់​ភារកិច្ច​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បញ្ជូន​ញត្តិ​នេះ​ទៅ​ឯកឧត្តម កឹម សុខា​»​។​
​លិខិត​ពី​រដ្ឋសភា​បាន​បញ្ជាក់ថា រដ្ឋសភា​បានទទួល​ញត្តិ​ស្នើសុំ​ពី​តំណាង​យុវជន​និង​និស្សិត គឺ​លោក ស្រី ចំរើន ដែល​បាន​ស្នើសុំ​ឲ្យ​លោក កឹម សុខា ឆ្លើយបំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ស្នេហា​អសីលធម៌ ដែល​សង្ស័យថា​ជា​សម្លេង​របស់លោក​៕

KHM_Kem-Ssokha_SoySophea_20140826