ACU អះអាងថា អ្នកសារព័ត៌មាន​គ្មាន​ទោសកំហុស​ទេ ចំពោះ​ការផ្សព្វផ្សាយ​រឿងអាស្រូវ​ផ្លូវភេទ​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន ACU លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​គ្មាន​កំហុស​ទេ ជុំវិញ​ការផ្សព្វផ្សាយ​សំឡេង​រឿងអាស្រូវ​ផ្លូវភេទ របស់លោក កឹម សុខា ដោយសារ​សម្លេង​ទាំងនោះ ពួកគេ​ទទួលបាន​ពី​ប្រភព​ទី​៣​។ លោក​បន្ថែមថា សំឡេង​ដែល​បែកធ្លាយ​នៅ​បណ្តាញ​សង្គម​សាមីខ្លួន​ទទួលស្គាល់​ការពិត ព្រោះ​យោងទៅតាម​ច្បាប់​នៅពេល ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សាយ​អំពី​ខ្លួន​នូវ​រឿងអាស្រូវ ហើយ​ក្នុង​រយៈពេល​១​សប្តាហ៍​មិន​ចេញមក​បំភ្លឺ​នោះ​មានន័យថា សាមីខ្លួន​ទទួលស្គាល់ថា ជា​សំឡេង​ពិត​ហើយ​។​
​ទាក់ទង​បណ្តឹង​ខាងលើ លោក ឱម យ៉ិនទៀង បញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ មីនា ACU នឹង​ប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​សំណុំរឿង​អាស្រូវ​របស់លោក កឹម សុខា ដែល​ប្តឹង​ដោយ​ក្រុមយុវជន​និង​និស្សិត​ដឹកនាំ​ដោយ​លោក ស្រី ចំរើន​៕

orm-yinteang-2014-08-16