តារាសម្តែង ដេ​ន​នី ខ្វាន់ ថា​នឹង​សិច​ស៊ី​ជាង​នេះ​ទោះ​មានការ​រិះគន់​ក្តី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​ដោយ​៖ រតនៈ​

​ភ្នំពេញ​៖​តារា​សម្តែង​ទើបនឹង​លេចមុខ​ក្នុង​វិស័យ​សិល្បៈ​គឺ​កញ្ញា ដេ​ន​នី ក្វាន់ បាន​រង​ការរិះគន់​មិន​សំចៃមាត់​ពី​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​រូបថត​ជាច្រើន​សន្លឹក​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​នៅ​មាត់សមុទ្រ​។ ទោះជា​យ៉ាងណា​តារា​ស្រី​ទើប​ល្បីឈ្មោះ​រូបនេះ​បាន​លើកឡើងថា មិន​ខ្វល់​នឹង​ការរិះគន់​កន្លងទៅ​ទេ ហើយ​នាង​នឹង​បន្ត​ភាព​សិ​ច​ស៊ី​កាន់តែខ្លាំង​ជាង​នេះ​ប្រសិនបើ​អ្នក​ផលិត​តម្រូវ​ឲ្យ​នាង​ធ្វើ​ដូចនេះ​។

រូបថត​បង្ហាញ​ដងខ្លួន​ដ៏​ស្រលន​ជាច្រើន​សន្លឹក ជាមួយនឹង​ឈុត​ប៊ី​គី​នី​បិទបាំង​តែ​កេរ្តិ៍​ភេទ​លើ​ក្រោម​បន្តិច​គ្រា​ដែល​នាង​ចេញទៅ​សម្តែង​នៅលើ​កោះទន្សាយ ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន មើល​ភ្លឹក​ជាមួយនឹង​ការសរសើរ​ពី​រូបរាង​នាង​។​ទន្ទឹមនឹង​ការសរសើរ​ពី​រូបរាង​ស្រឡន​ស្អាត​នេះ ក៏មាន​ក្រុម​អ្នក​រិះគន់​ជាច្រើន​បាន​វាយប្រហារ​ដោយ​ពាក្យសម្តី​ធ្ងន់​ថា​នាង​ជា​អ្នក​បំផ្លាញ​សិល្បៈ និង​ប្រពៃណី​ជាតិខ្មែរ ហើយ​នាង​ធ្វើខ្លួន​លើសពី​អ្នកសិល្បៈ​។

ប្រឆាំង​តប​នឹង​ទស្សនៈ​នេះ ស្រី​ស្រស់ ដេ​ន​នី ដែលមាន​ឈ្មោះ​ពិត ឆោម ខ្វាន់ បញ្ជាក់ថា នាង​មិន​ខ្វល់​នឹង​ពាក្យរិះគន់​ទាំង​ប៉ុន្មាន​នោះទេ​។ មិន​ខ្វល់​ព្រោះ​នាង​យល់ថា មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានឡើយ​ហើយ​រូបថត​ទាំងនោះ​ស្ថិតក្នុង​លក្ខណៈ​សិល្បៈ​ជា​ឈុត​ដែល​នាង​ស្លៀក​សម្រាប់​ងូតទឹក​សមុទ្រ មិនមែនជា​ឈុត​ដែល​នាង​ស្លៀក​ហើយ​ដើរចូល​ក្នុង​ផ្សារ​ឡើយ​។ ដេ​ន​នី ខ្វាន់ បាន​ឌឺដង​ថា ឬ​ចង់​ឲ្យ​នាង​ស្លៀក​ក្បិន​ហូល​ផាមួង​ទៅ​ងូតទឹក​សមុទ្រ អ្នក​រិះគន់​ប្រហែលជា​មិន​ធ្លាប់​ទៅ​សមុទ្រ​ទេ​មើលទៅ​។ ក្រៅពី​រិះគន់​បែប​ចំអន់​តារា​ស្រី​ទើបនឹង​លេចមុខ​ក្នុង​រូប​ភាពជា​អ្នកសិល្បៈ​បែប​សិច​ស៊ី​រូបនេះ​លើកឡើងថា នាង​នឹង​អាច​សម្តែង ឬ​ស្លៀកពាក់​សិច​ស៊ី​ជាងនេះទៀត​ប្រសិនបើ​តម្រូវ​ឲ្យ​មាន​ការថត​បែបនេះ​។

​ទោះជា​យ៉ាងណាក្តី គេ​សង្កេតឃើញថា ការបង្ហាញ​ភាព​សិ​ច​ស៊ី​របស់​តារា​សម្តែង ដេ​នី ខ្វាន់ បាន​បង្កើន​កម្តៅ​ការរិះគន់​កាន់តែខ្លាំង​ពី​សំណាក់​មហាជន ពិសេស​ក្រោយពី​នាង​ចេញមុខ​ក្នុង​វីដេអូ​ឃ្លី​ប​វាយបក​យ៉ាង​ចាស់ដៃ​ទៅលើ​អ្នក​ពេបជ្រាយ​នាង​រួចមក​៕

1adc31adc11adc2