ព្រុចសែល៖ក្រុម ISIS បានចេញមុខអះអាងថា ក្រុមសកម្មជនរបស់ខ្លួន ជាអ្នកវាយប្រហារភេរវកម្ម នៅកណ្ដាលទីក្រុង ព្រុចសែល ប្រទេសសប៊ែលហ្សិក ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៣០នាក់ និងអ្នករបួសជិត២០០នាក់ ។
នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើងត្រូវរងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដីរន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្មដ៏សាហាវមួយ»។
នៅឯប្រទេសបារាំងវិញ ប្រធានាធិបតីបារាំង លោក François Hollande បានព្រមានដល់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ ឲ្យបង្កើតការប្រុងប្រយ័ត្ន និងចំណែកមន្ត្រីទទួលផ្នែកសង្គ្រោះបន្ទាន់ក៏ត្រូវត្រៀមខ្លួនគ្រប់ពេលវេលាផងដែរ ព្រោះថា ទង្វើដែលកើតមាននៅក្នុងប្រទេស ប៊ែលហ្សិកគឺជាករណីភេរវកម្ម៕