លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន និង​អនុប្រធាន​ក្រុម សមាជិកសភា CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​ម្សិលមិញ នាទី​ស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដឹកនាំ អង្គប្រជុំ ពិភាក្សា និង​អនុម័ត​វិធាន​ផ្ទៃក្នុង ក្រុម​សមាជិកសភា គណបក្ស​។ ទន្ទឹម​នោះ​ក៏​ជ្រើសរើស​ថ្នាក់ដឹកនាំ ក្រុម​សមាជិកសភា គណបក្ស​ផងដែរ ក្នុងនោះ​លោក សម រង្ស៊ី ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន និង លោក កឹម សុខា ជា​អនុប្រធាន​ស្ដីទី​។ ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បោះឆ្នោត​ជ្រើសរើស គណៈ​អភិបាល នៃ ក្រុម​សមាជិកសភា គណបក្ស សង្គ្រោះ​ជាតិ​មាន អភិបាល អភិបាលរង អគ្គលេខាធិការ អគ្គលេខាធិការរង និង​ហេរញ្ញិក​។​
​ការបោះឆ្នោត​នេះ បានជ្រើសរើស ទី​១/ លោក សុន ឆ័យ ជា​អភិបាល​, ទី​២/ លោក អ៊ូ ច័ន្ទ​រ័ត្ន ជា​អភិបាលរង​, ទី​៣/ លោក គី វណ្ណដា​រ៉ា ជា​អគ្គលេខាធិការ​, ទី​៤/ លោក កែវ ភី​រម្យ ជា​អគ្គលេខាធិការរង និង​ទី​៥/ លោក លឹម ប៊ុន​ស៊ី​ដា​រ៉េត ជា​ហិ​រ​ញ្ញិ​ករ​បស់ CNRP៕

0363efcfffaca9d89a07c8f97d69881d

279