រួមរ័ក​មិនឱ្យ​លុយ ញយ​ពេក​ប្រកែក​ម្តង​ដក​កាំភ្លើង​គំរាម​បាញ់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ស្រវឹងស្រា​បាន​ដក​កាំភ្លើង​គំរាម​បាញ់​ស្ត្រី​រកស៊ី​ផ្លូវភេទ ម្តុំ​វត្តភ្នំ បន្ទាប់ពី​បបួល​រួមរ័ក​មិន​ព្រម ព្រោះតែ​មិនដែល​ឲ្យ​លុយ​។ ដែល​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២២ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៩៦ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-3241 ដែល​គេ​ស្គាល់​ថា ក្នុងចំណោម​២​នាក់​នោះ ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត ជា​អ្នក​គួ​ក​ជេរ​រថយន្ត តែ​មិនដឹងថា​ទើប​មកពី​ផឹកស៊ី​នៅឯណា​នោះទេ ដោ​យមក​ក្នុងស្ថានភាព​ស្រវឹង​ស្រឿងៗ​ឌុប​គ្នា​ទៅរក​ស្រី​នៅ​ម្តុំ​វត្តភ្នំ​ក្បែរ​ទន្លេសាប​។​
​ប្រភព​បន្តថា ពេលទៅដល់ ក៏បាន​បបួល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៅជា​មួយ តែ​ត្រូវ​នាង​មិន​ព្រមទៅ​ទេ ព្រោះ​ធ្លាប់​ដឹងថា បុរស​រូបនេះ​ឱ្យតែ​ស្រវឹង​ដេក​ជាមួយ​ហើយ មិនដែល​ឱ្យ​លុយ​ទេ ។ ដោយសារតែ​ខឹង​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ធ្វើឱ្យ​មន្ត្រី​រូបនោះ ផ្ទុះ​កំហឹង​ដក​កាំភ្លើង​កា​៥៤​គំរាម​បាញ់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​តែម្តង​៕

d61c9e19-4d58-49bf-873b-59b8fc6f2dc3b3f00bec-f36c-4b4b-a015-b00a1b706db3384fccd0-6e82-4d87-81cd-61e8ecf8629f