គោលដៅ​បន្ទាប់​របស់ ISIS គឺ​ចក្រភព​អងគ្លេស ក្រោយ​សងសឹក​ប៊ែ​ល​ហ្សិ​ក​បានសម្រេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

ស៊ី​រី​៖​ក្រុម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា «​ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើនជាង​មុខ​» ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ជា​ទង្វើ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក គឺជា​ការសង​សឹក ដល់​ប្រទេសមួយ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ប៊ែ​ល​ហ្សិ​ក ចាប់បញ្ជូន​សកម្ម​យុទ្ធ ISIS ដែលមាន​ឈ្មោះថា Salah Abdeslam ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​បារី​ស កាលពី​កន្លងទៅ​។ ដោយឡែក​ភ្នាក់ងារ​សម្ងាត់​ប៊ែ​ល​ហ្សិ​ក​ក៏បាន​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​គ៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ Salah Abdeslam ផងដែរ​៕

article-3504151-327A001D00000578-904_964x484